|
Download New Songs
Listen & stream |
|
Music Producer: Sowann Song
Mixing and Mastering: Sowann Song
Song writer: Ruthko & Reezy
Artwork: Pheakney Pho
Lyrics
[Ruthko]
R. ខ្ញុំមិនបានសុំមានជីវិតទេ
ឥលូវមានរូបភ្ញាក់មកនៅក្នុងរណ្តៅបេ
ទុក្ខៈនិងមរណៈតាមលងបន្លាច
ខ្ញុំតទល់ហើយតសូថាថែមមកទៀតមកខ្ញុំមិនខ្លាចទេ
សង្គមញៀនបានជំលាសភាសខ្លួន
ព្រោះច្បាប់កំពុងតែគុំគួន
ទៅអឺរុបជំពុបជើងបោកដួលទើបដឹងថាមិនស្រួលពេលនៅចំនុចសូន្យ
ភាពឈឺចាប់ធ្វើចង់ស្លាប់
សម្តែងធ្វើកំប្លែងតិចគិតថាខ្ញុំចង់រស់
ខ្ញុំឈ្លោះៗៗៗ ជាមួយខ្លួនអែងរកកន្លែងកិត្តិយស
មានហេតុមានផល អត់អីឆ្ងល់
ដល់ពេលគិតដល់ទើបដឹងជីវិតវ៉ល់ ស្រលាញ់ AK ចង់រះមិនឲ្យសល់មិត្តសុទ្ធតែ homeless ព្រោះខ្ញុំក៍ទាត់ខ្យល់
មួមៅជីវិតសតិអារម្មណ៍សរសៃប្រសាទយាប់
ម៉ោងមួយយប់អាពួកម៉ាកហែងចាំស្តាប់ ( សំលេងកញ្ចក់បែក )
ព្រោះសម្ពាធតាមកាប់ ខ្ញុំនៅតែជំនះទោះគ្មានព្រះមកស្តាប់
រាល់ថ្ងៃរស់ដូចប្រញាប់ងាប់ ល្អក់កករក្លាយចេញជាទម្លាប់
ក្តីស្រមៃពីតូចរលាយដូចជម្ងឺលាប់ លំបាកយ៉ាងណាក៍ខ្ញុំនៅតែទ្រាំ
ខួប 18 ខ្ញុំធ្វើក្នុងនរកបរាជ័យគ្រប់ទិសប្រហោងខ្មៅស្រូបជញ្ជក់
នៅក្រៅប្រទេសតែអែងមួយកន្លែងក្នុងភក់ទឹកដល់ច្រមុះឈ្លក់ជីវិតដងផ្លូវបង្វក់
បើមិនរើបំរាស់តើឲ្យខ្ញុំទៅជាស្អីបើសូម្បីតែក្នុងកញ្ចក់ឆ្អឹងជំនីអ្នកអត់ចំណីឲ្យតែបានស្រវឹងបន្លប់សុខចិត្តអត់ឆីអាចម៍សឹងតែគ្មានជុះតែចិត្តនៅតែកវី
FL mobile Studio ទូរខោអាវ ឥលូវមើលមកខ្ញុំ look at me now
ក្តីសង្ឃឹមចេញពីកាកនៃសង្គម ឥលូវខ្ញុំ klapyahandz ហៅប្រជុំ
R. ខ្ញុំមិនបានសុំមានជីវិតទេ ឥលូវមានរូបភ្ញាក់មកនៅក្នុងរណ្តៅបេ
ទុក្ខៈមរណៈតាមលងបន្លាច ខ្ញុំតទល់ហើយតស៊ូថាថែមមកទៀតមកខ្ញុំមិនខ្លាចទេ
R2 ខ្ញុំប្រាប់ខ្លួនអែង ថាជំនះឲ្យបាន គុណមាតាដៅជាប់ជានិច្ច
ភ្លេចមិនកើតទោះរលាយប្រាណ
ជ្រុលកើតមកជាមនុស្សហើយស៊ូឲ្យម៉ាអស់ហើយចាំស្លាប់ទៅវិញ
មេរៀនសំរាប់ថ្ងៃក្រោយស្ពាយឲ្យដល់ត្រើយឆ្លើយនឹងទោម្និញ
[Reezy]
មនុស្សប្រុសកើតមកមានប្លោក
កើតចាស់ឈឺស្លាប់ដុតដាក់កោដិ
មានជិវិតមានសប្បាយមានសោក
ត្រូវខាំមាត់មុនស្លាប់ជាខ្មោច
ពេលមិនទាន់ជោគគេសើចហាហា
ពេលមិនទាន់ជ័យឡកឡើយឡកឡា
សន្សំក្នុងចិត្តចាំថ្ងៃវាយបក parapapapa
ចាប់ស្លាបប៉ាកកាដើម្បីសាយកំហឹង
ពួកអាណាមើលងាយ អញលើកដៃអោយលឹង្គ
ចង់មានមិត្តច្រើនតែមិនមែនមិត្តអញ្ចឹង
ប៉ិនតែខាងព្រូសមិនដែលប្រាប់អោយប្រឹង
ដកហែងចេញពីជីវិត ទន្ទេញថាកម្មមានពិត
ឈ្មោះហែងក៏អញមិនចង់លឺ សពហែងក៏អញមិនចង់នៅជិត
ពួកអាម៉ូវសត្រិត
ជៀស ជៀស ជៀស
នេះ គឺជាជីវិតខ្ញុំ
ស៊ូទាំងកាយ ចិត្តក៏ខំ
ឈប់បង្រៀនមកធ្វើចំរៀង
ម្ដាយថាខ្មាសអឺងអើយអស់ញាតិ
ខ្មាសទាំងអ្នកជិតខាងផងទៀត
ដើរតាមបេះដូងដែលស្រឡាញ់
បែរជាជាប់ឈ្មោះចោរម្សៀត
(x2)
ពេលខ្លះចង់តែភ្លឹកលែងក្រោកមកវិញ
រាល់ថ្ងៃប្រឹងខ្លាំងខំខាំធ្មេញ
តែពាក្យសំដីខាងក្រៅនៅតែតាមប្រដេញ
សូម្បីតែអ្នកដែលខ្លួនស្រឡាញ់បំផុតក៏គាត់ដើរចេញ មិនគាំទ្រនោះទេ
R. ខ្ញុំមិនបានសុំមានជីវិតទេ ឥលូវមានរូបភ្ញាក់មកនៅក្នុងរណ្តៅបេ
ទុក្ខៈមរណៈតាមលងបន្លាច ខ្ញុំតទល់ហើយតស៊ូថាថែមមកទៀតមកខ្ញុំមិនខ្លាចទេ
R2 ខ្ញុំប្រាប់ខ្លួនអែង ថាជំនះឲ្យបាន គុណមាតាដៅជាប់ជានិច្ច
ភ្លេចមិនកើតទោះរលាយប្រាណ
ជ្រុលកើតមកជាមនុស្សហើយស៊ូឲ្យម៉ាអស់ហើយចាំស្លាប់ទៅវិញ
មេរៀនសំរាប់ថ្ងៃក្រោយស្ពាយឲ្យដល់ត្រើយឆ្លើយនឹងទោម្និញ
For Business Inquiries:
Telephone (Cambodia): 078849888
E-Mail: info@
Follow KlapYaHandz:
Facebook:
Instagram:
Twitter:
Follow Ruth Ko:
Facebook:
Instagram:
Twitter:
TikTok:
Follow Reezy:
Facebook :
Instagram :
Youtube:
© 2021 KlapYaHandz Records
#KlapYaHandz #Rutko #Reezy #FIGHT